Monday, March 11, 2013

Internet Tip

ទាញ Speed internet ប្រើតែ​​​​​​ឯង

អត្ថបទចុះផ្សាយដោយ លោក Lychanraksmey  សូមចុច “Like” បើលោកអ្នកពេញចិត្ត ឬបន្ថែមជាមតិប្រសិនបើអ្នកមិនពេញចិត្ត
សួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នា ថ្ងៃនេះយើង បាននាំយកនូវវិធីម្យ៉ាង ដែលអាចផ្តាច់ Internet អ្នកដទៃ ដើម្បីទាញយក speed Internet របស់ Wifi មកប្រើប្រាស់តែឯង នៅតាមបណ្តាហាង coffeeshop នានា ជាដើម។ យើង សូមលើកយកម្មវិធីមួយឈ្មោះថា Netcut ដែលអាច download​បានដោយសេរី នៅទីនេះ។ តោះ! សូមចាប់ផ្តើមទាំងអស់គ្នា។​ ក្រោយពេល dowload និងដំឡើង (setup) រួច សូមចាប់ផ្តើមនូវកម្មវិធី Netcut ជា Administrator។ បន្ទាប់មកកម្មវិធីនឹងស្វែងរក ថាតើមាន​អ្នកណា ខ្លះកំពុង ប្រើប្រាស់ Internet ក្នុង Wifi ដែលយើងកំពុងប្រើ
Interface of program

បន្ទាប់មកសូមជ្រើសរើសយក  Hostname ទាំងឡាយណាដែលអ្នកចង់បិទ (ផ្តាច់ internet ) រួចចុចប៊ូតុង Cut Off (Ready)
Step by step
ចំនាំៈ Hostname របស់ខ្ញុំគឺ HP-PC.digi… ដូចនេះលេខ IP Address ដែលមានទំរង់ដូចក្ក្នុងរង្វង់ខាងលើនេះគឺ ជារបស់អ្នកខ្លួនឯងទេ ដូចនេះសូមកុំ Cut Off ។​ម្យ៉ាងទៀតអ្នកក៏អាចបើកឲ្យអ្នកដទៃ ប្រើប្រាស់ Internet វិញបានដែរ ដោយជ្រើសរើស Hostname​ដែលចង់បើកឲ្យប្រើវិញ រួចចុចប៊ូតុង Resume។
Warning: ការណែនាំពីកម្មវិធីនេះគឺគ្រាន់តែទុកជាឯកសារនិងក្នុងបំណងសម្រាប់ការសិក្សាស្រាវជ្រាវប៉ុណ្ណោះ ដូចនេះ យើងនឹង មិន ទទួលខុស ត្រូវលើរាល់បញ្ហា ដែលអាចកើតមានឡើងនោះទេ Do it at your own risk. កម្មវិធីនេះត្រូវបានតេស្តសាកល្បង ឃើញថា មាន ប្រសិទិ្ធភាព ពិតមែន ដោយ Laptop Acer + Asus + Wifi Mastergrill.​ជាមួយគ្នានេះដែរ យើងក៏សូមណែនាំកម្មវិធីមួយសម្រាប់​ការពារពីកម្មវិធី Netcut នេះដែលមានឈ្មោះថា Netcut defender ដែលអាច download បាននៅទីនេះ។ កម្មវិធីនេះថែមទាំងអាចការពារអ្នកពី ARP SPOOFIng attack ទៀតផង។
ប្រភព:សំបុកអាយធី 

No comments:

Post a Comment