Wednesday, March 13, 2013

ចំនេះដឹងថ្មីៗអំពីអ៊ិនធ័រណិត

ចំនេះដឹងថ្មីៗអំពីអ៊ិនធ័រណិត  

គេហ​ទំព័រ ផ្តល់​សេ​វា​កម្ម​រក្សា​ទុកទិន្នន័យ​នៅ​លើ បណ្តាញ​អ៊ិន​ធ័រណិត ដោយឥត​គិត​ថ្លៃ

 ប្រភព:itkonkhmer.com

យើង​ដឹង​ហើយ​ថា សព្វ​ថ្ងៃ​នេះ Cloud Storage (ការ​រក្សា​ទុក​ទិន្នន័យ​នៅ​លើ Online) កំពុង​តែ​មាន​ការ​ពេញ​និយម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​អ៊ិន​ធ័រណិត​ នៅ​ជុំវិញ​ពិភព​លោក​។ ជា​ការ​ពិត​ណាស់ ការ​រក្សា​ផ្ទុក​ទិន្នន័យ​នៅ​លើ Online នេះ​ពិត​ជា​ផ្តល់​ភាព​ងាយ​ស្រួល​ជា​ច្រើន ដូច​ជា:
- យើង​អាច​ទាញ​យក​មក​ប្រើ​នៅ​គ្រប់​ទី​កន្លែង​ឲ្យ​តែ​មាន​ប្រព័ន្ធ​អ៊ិន​ធ័រណិត
- អាច​ចែក​រំលែក​ឯក​សារ​ទៅ​កាន់​មិត្ត​ភក្តិ​យ៉ាង​ងាយ​ស្រួល
- មិន​បារម្ភ​ពី​ការ​បាត់​បង់​ទិន្នន័យ ឬ ឯកសារ នៅ​ពេល​ដែល​កុំព្យូទ័រ​របស់​យើង​មាន​បញ្ហា​ជា​ដើម​។
ខាង​ក្រោម​នេះ គឺ​ជា​គេហ​ទំព័រ​ទាំង ១០ ដែល​ផ្តល់​សេ​វា​កម្ម Cloud Storage ដោយ​ឥត​គិត​ថ្លៃ និង មាន​ការ​ពេញ​និយម​ជាង​គេ ៖

១. Dropbox


Dropbox ផ្តល់​ទំហំ​ចំនួន ២ GB ដោយ​ឥត​គិត​ថ្លៃ សម្រាប់​ឲ្យ​យើង​ផ្ទុក​ឯកសារ​។ ប្រសិន​បើ​យើង​ចង់​បាន​ទំហំ​ធំ និង ប្រើ​លក្ខណៈ​ពិសេស​ផ្សេង​ទៀត​ យើង​ចាំ​បាច់​ត្រូវ ទិញ​សេវា​កម្ម​វា​បន្ថែម​។
https://www.dropbox.com/

២. Microsoft Window Live SkyDrive


SkyDrive ផ្តល់​ទំហំ​ដល់​ទៅ 25 GB ដោយ​ឥត​គិត​ថ្លៃ​ដល់​អ្នក​ប្រើ​ប្រាស់​សម្រាប់​រក្សា​ទុក និង អាច​ចែក​រំលែក​ឯកសារ​។
http://skydrive.live.com/

៣. Box


Box ផ្តល់​ទំហំ​ចំនួន 5GB ដោយ​ឥត​គិត​ថ្លៃ ដែល​អនុញ្ញាត​ឲ្យ​រក្សា​ទុក​ឯក​សារ​មាន​ទំហំ​ចាប់​ទី ២៥​ MB ដល់ ១GB ក្នុង​មួយ​ឯក​សារ។ យើង​អាច​បើក account របស់​យើង តាម​រយៈ​កម្ម​វិធី​ទូរស័ព្ទ​ដៃ និង អាច​ចែក​រំលែក link បាន​ទៀត​ផង​។
https://www.box.com/personal

៤. Google Docs


Google Docs គឺ​ជាកម្ម​វិធី​បណ្តាញ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​បង្កើត​,​កែប្រែ​,​បង្ហាញ និង ចែក​រំលែក​ ឯក​សារ​ជា Word, Excel, PowerPoint និង OneNote នៅ​លើ Online។ មុន​ដំបូង Google Docs បាន​ផ្តល់​ទំហំ​ផ្ទុក​ចំនួន ១ GB ប៉ុន្តែ​ឥឡូវ​ ត្រូវ​បាន​តំលើង​ដល់ ១០ GB។ ហើយ​នៅ​ក្នុង​ឆ្នាំ ២០១២ នេះ Google Docs ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា Google Drive។
http://docs.google.com/

៥. Amazon Cloud Drive


Amazon Cloud Drive ផ្តល់​ទំហំ​ផ្ទុក​ចំនួន ៥ GB។ វា​អនុញ្ញាត​ឲ្យ​យើង​អាច​រក្សា​ទុក​នូវ កំរង​រូប​ភាព, វីដេ​អូ និង ឯកសារ​ផ្សេង​ៗ​ទៀត​។
https://www.amazon.com/clouddrive/learnmore

៦. ZumoDrive


SumoDrive ផ្តល់​ទំហំ​ផ្ទុក​ចំនួន ២ GB ហើយ​វា​អាច​ដំណើរ​ការ​នៅ​លើ វីនដូ, ម៉េក, លីនុច និង ពពួក smart phone។
http://www.zumodrive.com/

៧. Symform


Symform ផ្តល់​ទំហំ​ដោយ​ឥត​គិត​ថ្លៃ​រហូត​ដល់​ទៅ ២០០GB ដែល​យើង​អាច​រក្សា​ទុក​ឯកសារ និង វា​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ទៀត​។
http://www.symform.com/

៨. Adrive


Adrive វា​ផ្តល់​ទំហំ​ចំនួន ៥០ GB ដល់​អ្នក​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ និង អនុញ្ញាត​ឲ្យ​យើង​ចែក​រំលែក​ឯកសារ, អាប់ឡូដ​ថត​ឯកសារ, ទាញ​យក​ឯកសារ, ស្វែង​រក ជាដើម។
http://www.adrive.com/personal

៩. OpenDrive


OpenDrive ផ្តល់​ទំព័រ​ចំនួន ៥ GB។ វា​ផ្តល់ link ផ្ទាល់​របស់​ឯកសារ​ និង អាច​ឲ្យ​យើង​អាប់​ឡូដ​បាន​ទំហំ ១០០ MB ក្នុង​១​ឯកសារ ជា​មួយ​នឹង ១GB bandwidth ក្នុង​១​ថ្ងៃ។
http://www.opendrive.com/personal

១០. TeamDrive


TeamDrive ផ្តល់​ទំហំ​ចំនួន ២ GB។ យើង​នឹង​បាន​ទំហំ​បន្ថែម​ចំនួន​លើស​ពី 8 GB ប្រសិន​បើ​យើង​ណែ​នាំ​ដល់​អ្នក​ប្រើ​ប្រាស់​ថ្មី​ៗ​។
http://www.teamdrive.com/

No comments:

Post a Comment